ស្វែងយល់ពីវឌ្ឍនភាពការងារបូមប្រេង របស់ក្រុមហ៊ុន​ Kris Energy នៅតំបន់អប្សរា​ប្លុកA ក្នុងដែនសមុទ្រ​កម្ពុជា

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រតិភូគណៈកម្មការទី៩​ នៃរដ្ឋសភា​ ព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក កែប​ ជុតិមា​ អនុប្រធានគណៈកម្មការ , លោក តាក​ វណ្ណថា​ សមាជិកគណៈកម្មការ និងលោក នង​ វាសនា​ សមាជិកគណៈកម្មការ​ទី៩ រដ្ឋសភាជាតិ បានចុះបំពេញបេសកកម្មការងារ សហការជាមួយតំណាងក្រសួងរ៉ែ​ និងថាមពល​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ព្រមទាំងតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដេីម្បីពិនិត្យ​ស្វែងយល់ពីវឌ្ឍនភាពការងារបូមប្រេង របស់ក្រុមហ៊ុន​ Kris Energy នៅតំបន់អប្សរា​ ប្លុកA ក្នុងដែនសមុទ្រ​កម្ពុជា នាខេត្តព្រះសីហនុ​។

លោក តាក វណ្ណថា ក្នុងនាមប្រតិភូតំណាងរាស្ត្រ មានប្រសាសន៍ឲ្យប្រព័ន្ធផ្សព្វដឹងថា បច្ចុប្បន្ននេះការងារ របស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា​ ប្លុកA ក្នុងដែនសមុទ្រ​កម្ពុជា នាខេត្តព្រះសីហនុ​ កំពុងដំណើរការយ៉ាងរលូន។

លោកបន្តថា ដំណើរការ ដែលជាលទ្ធផលល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា យើង ក្រោមគោលនយោបាយដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីវឌ្ឍនភាពការងារបូមប្រេងនៅកម្ពុជា សម្រេចលទ្ធផល ទទួលយកបានដំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង