នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ជុំ បុ៊នធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ឯម សុជាតិ ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់ (តូច០៦កព្ចាប់) និងទូរសព្ទ័ចំនួន ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង