រថយន្តធំ-តូច៧គ្រឿង បុកបន្តកន្ទុយគ្នានៅតាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងព័ត៌មានដំណឹងបឋមថា មានរថយន្តធំ-តូច ចំនួន០៧គ្រឿង បានបុកបន្តកន្ទុយគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤
ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងជាង ០២រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ករណីខាងលើនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវរកដើមហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍  ដែលឈានដល់ មានរថយន្តជាច្រើនគ្រឿង បើកបុកបន្តកន្ទុយគ្នានេះ។

យ៉ាងនេះក្តី សមត្ងកិច្ច ក៏មិនទាន់មានរបាយការណ៍ពីចំនួន អ្នករងរបួស និងទំហំ នៃការខូចខាតនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង