សមត្ថកិច្ចខេត្តព្រះសីហនុ និងគ្រូពេទ្យ បានចុះនាំយកបុរស​​ម្នាក់​ដែលទើបវិលត្រឡប់ពីប្រទេសថៃ វិលមកផ្ទះនៅស្រុកព្រៃនប់ ​​​យកទៅធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមគ្រូពេទ្យ ចុះទៅនាំយកបុរសជនជាតិខ្មែរម្នាក់ ដែលជាកម្មករប្រកបមុខរបរស្ងោរត្រី នៅប្រទេសថៃម្មាក់ ដែលទើបត្រឡប់ចូលមកស្រុកកំណើត ​រស់នៅស្រុកព្រៃនប់ ដើម្បីនាំយកមកដាក់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយស្ថិតក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២១​ ។

តាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា បុរសខាងលើនេះ ឈ្មោះ កា​ យ៉ុន​ ភេទប្រុស​ អាយុ ៤១ឆ្នាំ​ មានទីលំនៅភូមិតាអោងធំ​ ឃុំសាមគ្គី​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ បានចាកចេញពីខេត្តត្រាត ប្រទេសថៃ វិលចូលមកកម្ពុជាវិញ តាមច្រកព្រំដែនសមុទ្រខេត្តកោះកុង​ នៅម៉ោងជីតភ្លឺថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍ដដែល បញ្ជាក់ថា បុរសរូបនេះ ​ បានធ្វើដំណើរតាមទូកឆ្លងសមុទ្រ ពីខេត្តត្រាត ប្រទេសថៃ​ ចូលមកដល់ព្រំប្រទល់កម្ពុជា-ថៃ​ ក្នុងខេត្តកោះកុង នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃដដែល។ ហើយក្រោយមករូបគាត់ បានធ្វើដំណើរតាមរថយន្តតាក់សុី មកចុះនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុននឹងបន្តដំណើរ ឆ្ពោះទៅកាន់លំនៅដ្ឋាន របស់គាត់ស្ថិតក្នុងភូមិតាអោងធំ​ ឃុំសាមគ្គី​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​៕

អត្ថបទដែលជាប់ទាក់ទង