អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ បើកវគ្គបណ្តុះបណ្តាលជំនាញ «បោកគក់ និងកាត់ដេរ» ជូនជនពិការ​ និងពលរដ្ឋ​មានជីវៈភាពលំបាក ដោយឥតគិតថ្លៃ, សូមទាក់ទងចុះឈ្មោះរៀន៖ ០៩៧ ៦៥ ៥០ ៦៨៦ និង ០៩៦ ៨១ ៦៣ ៧១៣

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ​គាំទ្រដោយក្រុមហ៊ុន ស៊ាំ ស៊ុង និងសហគមន៍កូរ៉េ តាមរយៈអង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ​មានទីស្នាក់ការកណ្តាលនៅសាធារណៈរដ្ឋកូរ៉ បានបង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់កាត់ដេរសម្លៀកបំពាក់ និងបោកគក់សម្លៀកបំបាក់ ជូនជនពិការភាព និងប្រជាពលរដ្ឋ រស់នៅក្នុងគ្រួសារក្រីក្រជួបការលំបាក ដោយឥតគិតថ្លៃ។

អ្នកគ្រប់គ្រង​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ខាងលើនេះ ​បានឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ឬ www.camday.news ដឹងថា គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលនេះឡើង ប្រយោជន៍ដើម្បីជួយ​ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកាយសម្បទាមិនគ្រប់គ្រាន់ (ពិការភាព) ឲ្យមានជំនាញរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ឬអាចជួយខ្លួនឯងបាន និងការចូលរួមសកម្មភាពក្នុងកិច្ចការងារសង្គម។

វគ្គសិក្សាជំនាញ នៅក្នុង​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខាងលើនេះ បានបែងចែកចេញជាពីរថ្នាក់ គឺថ្នាក់កាត់ដេរ និងថ្នាក់បោកគក់ រួមទាំងថ្នាក់បន្ទាប់បន្សំមួយចំនួនទៀតផងដែរ។

សម្រាប់ថ្នាក់រៀននីមួយៗ គឺមានលោកគ្រូ អ្នកគ្រូ ដែលមានជំនាញច្បាស់លាស់ក្នុងការបង្រៀន, មានសម្ភារៈសិក្សាគ្រប់គ្រាន់ សម្រាប់ផ្តល់ជូនឲ្យសិស្សអនុវត្ត, មានទីកន្លែងធំទូលាយ និងមានបរិយាកាសល្អ​​ ប្រកបដោយផាសុកភាព។ ហើយថា សិស្សទាំងអស់ នឹងទទួលបានការសិក្សាជំនាញខាងលើនេះ ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ ខាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក៏មានការឧបត្ថម្ភលើការធ្វើដំណើរ និងអាហារសម្រាប់សិស្សពិការភាព និងឧបត្តម្ភការធ្វើដំណើរដល់សិស្ស ដែលមិនពិការផងដែរ។

វគ្គសិក្សាខាងលើនេះ ​ចាប់ទទួលពាក្យចុះឈ្មោះចូលរួចរៀនជារៀងរាល់ថ្ងៃ ហើយប្រសិនបើ លោកអ្នក ចង់ទទួលបានជំនាញ ក្នុងការរកប្រាក់ចំណូលបន្ថែម គឺលោកអ្នក អាចដាក់ពាក្យមកកាន់អង្គការខាងលើនេះបាន ឬប្រសិនបើលោកអ្នក ស្គាល់ជនពិការភាព ដែលមានជីវៈភាពលំបាក សូមជួយណែនាំឱកាសដ៏ល្អកម្រជួបប្រទះនេះ ទៅកាន់ពួកគាត់ ដោយអនុគ្រោះផងចុះ។

បន្ថែមលើនេះ ប្រសិនបើ លោកអ្នក ចង់ចូលរួមជួយសង្គមជាតិ ជាពិសេសជនពិការ លោកអ្នក អាច​ចាប់ផ្តើម​តាមរយៈការប្រើប្រាស់សេវាកម្មបោកគក់ ដែលធ្វើការដោយកម្លាំងញើសឈាន របស់ជនពិការផ្ទាល់តែម្រង..។

បើលោកអ្នក មានចំណាប់អារម្មណ៍ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៥ ៥០ ៦៨៦ និង ០៩៦ ៨១ ៦៣ ៧១៣ ឬអាចធ្វើដំណើរមកកាន់ការិយាល័យ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខាងលើនេះ ដោយផ្ទាល់ក៏បាន គឺ ផ្ទះលេខ៥៥១ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ក្បែរសាលាពេទ្យ អាយយូ)៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង