សាកសពបុរសម្នាក់ត្រូវបានរកឃើញ នៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា នារសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សាកសពបុរសម្នាក់ជាអ្នកនេសាទ ត្រូវបានរកឃើញ នៅលម្ហសមុទ្រចំណុចជិតពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីបុរសនោះបានធ្លាក់ពីលើទូក ពេលកំពុងនេសាទ កាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលម្ហសមុទ្រ ប្រហែល​ ១ម៉ាយ ពីមុខ​សណ្ឋាគាររ៉ូយ៉ាល់សេន​ ត្រង់ចំណុចដាវលេខ ១០.៣៦.២០០ /១០៣.១៦.០០ ស្ថិតក្នុងភូមិសុខ​សាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ជា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកូនដៃទូកអូស ស្នាក់នៅលើទូក ស្ថិតនៅភូមិ៣(ទំនប់រលក​) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំជុំគីរី​ ស្រុកឈូក ខេត្តកំពត។

ចំណែកម្ចាស់ទូកអូសឈ្មោះ អ៊ុក ពៅ ភេទស្រីអាយុ៤០ឆ្នាំ ស្នាក់នៅក្រុម២៣ ភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។ ហើយនៅលើទូកអូសនោះមានមនុស្សចំនួន៣នាក់ រួមមាន៖ ឈ្មោះ ពូ ឈាម ភេទប្រុស​ អាយុ៤៧ឆ្នាំ មុខរបរតៃកុងទូកអូស​។ ឈ្មោះ ជា សេន ភេទប្រុស​ អាយុ២៦ឆ្នាំ មុខរបរកូនដៃទូកអូស​។ និងម្នាក់ទៀតជាជនរងគ្រោះ ។

បើតាមការបំភ្លឺរបស់ម្ចាស់ទូកថា ជនរងគ្រោះកំពុងទម្លាក់មងអូសនៅខាងក្រោយទូក រួចរអិលជើងធ្លាក់ទៅក្នុងទឹកតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ បានដឹកតាមទូកមកដីគោកនៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យតាមបច្ចេកទេស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង