ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៥ករណីបន្ថែមទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៥ករណី បន្ថែមទៀត។ ក្នុងនោះមាន៖

– ព្រឹត្តិការណ៍សហគមន៍ ៣១នាក់ ស្ថិតនៅក្នុងរាជធានីភំ្នពេញ និងខេត្តកណ្ដាល

– អ្នកធ្វើដំណើរមកពីក្រៅប្រទេស ០៤នាក់

ក្រសួងសុខាភិបាល បញ្ជាក់ថា សម្រាប់អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” បានកេីនដល់ ៧៦នាក់។

– អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប ៥៦៨នាក់

– អ្នកជំងឺជាសះស្បើយ ៤៧៥នាក់

– អ្នកជំងឺកំពុងសម្រាកព្យាបាល ៩៣នាក់៕

អត្ថបទដែលជាប់ទាក់ទង