ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន ៤កន្លែងទៀត នៅខេត្តកណ្តាល និងនៅភ្នំពេញ២

រាជធានីភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និងកីឡា បានប្រកាស​ផ្អាកដំណើរការជាបណ្ដោះអាសន្ន សាលារៀនចំនួន ០៤កន្លែងរួមមាន៖ អនុវិទ្យាល័យឫស្សីជ្រោយ, សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល, សាលា​បឋម​សិក្សា​កូលាបទី១ និង​សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រសួង​អប់រំ បានសម្រេចបិទសាលារៀន ចំនួន ០២កន្លែង នៅរាជធានីភ្នំពេញ គឺសាលាអន្តរជាតិ SIS នៅផ្សារដើមគ និងវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី​ ដោយសាលារៀនទាំងអស់នេះ មានជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

 

អត្ថបទដែលជាប់ទាក់ទង