ពិធីសម្ភោធបើកលក់ផ្ទះ វិឡា ទោល ភ្លោះ និងវិឡាកូនកាត់ របស់បុរី SRV ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមនៅថ្ងៃនេះ..

ខេត្តកំពង់ឆ្នាំង៖ ជំរាបសួរ និងសួស្តី សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រិយមិត្តទាំងអស់ ជាទីគោរពរាប់អាន!

នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមហ៊ុន សម្បត្តិ រតនៈវិសាល បានប្រកាសចាប់ផ្តើមបើកសម្ភោធបុកគ្រឹះ និងបើកលក់ផ្ទះ វិឡា ទោល ភ្លោះ និងវិឡា កូនកាត់ ទាន់សម័យទំនើប នៅបុរី SRV ខេត្តកំពង់ឆ្នាំង ជាផ្លូវការហើយ ដោយមានបុគ្គលិកស្រស់សោភា រង់ចាំផ្តល់ព័ត៌មាន ជូនអតិថិជន ដែលចង់ដឹងព័ត៌មានពិស្តារ នៃគម្រោងខាងលើនេះ។

ក្រុមហ៊ុន បុរី SRV ក៏បានឲ្យដឹងដែរថា នៅក្នុងពិធីបើកសម្ភោធគម្រោង ខាងលើនេះ ក៏មានតារាចម្រៀងល្បីៗ របស់ក្រុមតន្រ្តី លោក យ៉ែម សំអូន មកប្រគុំជូនអតិថិជន ក៏ដូចជាភ្ញៀវកិត្តិយសទស្សនា និងរាំកម្សាន្តសប្បាយ រហូតដល់ចប់កម្មវិធីផងដែរ។

ជាពិសេសជាងនេះ ហើយរឹតតែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីបើកសម្ភោធគម្រោង បុរី SRV ខេត្តកំពង់ឆ្នាំងនេះ ក៏មានការបញ្ចុះតំលៃជូនអតិថិជន រហូតដល់ទៅ ៩% ថែមទៀតផង។

ផ្តើមពីបញ្ហានេះ បុរី SRV តាមរយៈគេហទំព័រ “កម្ពុជាថ្ងៃនេះ” សូមគោរពអញ្ជើញប្រិយមិត្ត ឬអតិថិជន មកចូលរួមពិនិត្យផ្ទាល់ដល់ទីតាំង នៃគម្រោង របស់ក្រុមហ៊ុន សម្បត្តិ រតនៈវិសាល ដែលចាប់បើកសម្ភោធបុកគ្រឹះ និងបើកលក់ផ្ទះ វិឡា ទោល ភ្លោះ និងវិឡា កូនកាត់ ទាន់សម័យទំនើប នៅបុរី SRV ខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឲ្យបានច្រើនកុះករ៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង