នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីយប់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ណុប រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់តូច និងទូរសព្ទ័ចំនួន០២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់តាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង