ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤០នាក់ទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា រកឃើញករណីឆ្លងថ្មីចំនួន ៤០នាក់ទៀត។ ក្នុងនោះ ករណីឆ្លងសហគមន៍២០កុម្ភៈ មានចំនួន ៣៨នាក់ និងអ្នកដំណើរវិលពីបរទេសចំនួន ០២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៩៣នាក់។ អ្នកជាសះស្បើយ មានចំនួន ៤៧៥នាក់ និង អ្នកកំពុងព្យាបាល មានចំនួន ១១៦នាក់៕

អត្ថបទដែលជាប់ទាក់ទង