លោកឧកញ៉ា ទៀ វិចិត្រ ទទួលបណ្ណ័ថ្លែងអំណរគុណពី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ទទួលបណ្ណ័ថ្លែងអំណរគុណពី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ័សពយុទ្ធជន និងបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរសពយុទ្ធជនថ្មី ក្នុងខេត្តកោះកុង។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានជួយឧបត្ថម្ភថវិកាចំនួន ០១មុឺនដុល្លាអាមេរិក ជូនគណៈកម្មការសាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន ក្នុងខេត្តកោះកុងនេះ។

សូមបញ្ជាក់ថា ក្រៅពីលោកឧកញ៉ា ទៀ វិចិត្រ ក៏មាន លោក-លោកស្រី សប្បុរសជនជិតឆ្ងាយ ច្រើនទៀត បានចូលរួមបរិច្ចាគថវិកា ផ្ទាល់ខ្លួន ជួយដល់ដំណើរការសាងសង់ទីលានផ្នូរសពយុទ្ធជនថ្មីនេះដែរ។ ហើយក៏ទទួលបានបណ្ណ័ថ្លែងអំណរគុណពី គណៈកម្មការសាងសង់ ជាបន្តបន្ទាប់នាពេលកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង