គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សទៀតហើយ នៅតាមផ្លូវជាតិលេខ៤ រវាងរថយន្តម៉ាកម៉ាស្តា បើកបុកជាមួយរថយន្តដឹកទំនិញធុនធំ ហើយអ្នកស្លាប់ឈ្មោះ ប៉ុន សារឿន..
ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្តម៉ាកម៉ាស្តា បានបើកបុកគ្នាជាមួយរថយន្តធុនធំ សណ្តោងរ៉ឹម៉ក បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ០២នាក់ បានរងរបួសធ្ងន់។ ប៉ុន្តែក្រោយមកមានសេចក្តីរាយការណ៍មកថា បុរស់រងគ្រោះ ឈ្មោះ ប៉ុន សារឿន អតីតរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាឈ្មួញដីដ៏ល្បីល្បាញម្នាក់ រស់នៅខេត្តព្រះសីហនុ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ដោយសារស្ថានភាពជំងឺបែកផ្លោកនោម ធ្ងន់ធ្ងរពេក។
សមត្ថកិច្ចនគរបាល បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២ និង៥០នាទី នៅតាមកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូលេខ ២៣-២៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាល ឲ្យដឹងបន្តទៀតថា នៅម៉ោងកេីតហេតុខាងលេី មានរថយន្ដ ០១គ្រឿងម៉ាក ម៉ាស្ដា ពណ៌ស ពាក់ផ្លាកលេខព្រះសុីហនុ 2C 4536 អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមដំណើឈ្មោះ ស៊ូ មុីនាង ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅខេត្ត
ព្រះសីហនុ ជាមួយគ្នា (របួសបាក់ជើង)។ រថយន្តនេះ បើកបររថយន្ដមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច (ភ្នំពេញកំពង់ស្ពឺ) លុះបានមកដល់ចំណុចកេីតហេតុខាងលេី គឺរថយន្ដម៉ាកម៉ាស្ដា ក៏បានជ្រុលចង្កូត ចូលគន្លងផ្លូវម្ខាងទៀត ហើយបុកចំពីមុខរថយន្ដ ០១គ្រឿង ម៉ាកដេវ៉ូ សណ្ដោងរ៉ឹម៉កបែន ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខម ០២-៤-២៤០៩ បេីកបរដោយឈ្មោះ ជីម វេង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅឃំុរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់)។ ថយន្តនេះ បើកបរក្នុងទិសដៅពីលិច ឆ្ពោះទៅទិសខាងកើត ក្នុងទិសដៅបញ្ជ្រាសគ្នា។
បច្ចុប្បន្នេះ ចំពោះមធ្យោយបាយរថយន្តទាំង ០២ខាងលើនេះ ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ បានធ្វេីការវាស់វែង និងនាំយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធីច្បាប់៕

