រដ្ឋបាលខេត្តព្រះសីហនុ បិទទីតាំងធ្វើអាជីវកម្ម៦កន្លែង ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវទីតាំងបើកធ្វើអាជីវកម្មចំនួន ០៦កន្លែង ក្នុងក្រុងព្រះសីហនុ ប្រយោជន៍ដើម្បីបង្ការការពារ ការចម្លងមេរោគកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ កាន់តែកើនឡើង។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ មានហត្ថលេខា លោក គួច ចំរើន ជាអភិបាលខេត្តចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា ចំពោះការបិទផ្អាកបណ្តោះអាសន្នទីតាំងប្រកបអាជីវកម្មទាំង ០៦កន្លែងខាងលើនេះ ក្រោយក្រសួងសុខាភិបាល បានរកឃើញជនជាតិចិន ចំនួន០៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះ។

ទាក់ទិនបញ្ហានេះ ក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងក្រុមគ្រូពេទ្យជំនាញ បានយកសំណាក អ្នកដែលជាប់ពាក់ពន្ធ័ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ ខាងលើនេះ បានចំនួន ១៥៦២នាក់។ ក្នុងនោះមានស្ត្រី ៥០៣នាក់ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានបញ្ជូនអ្នកទាំងនោះ បន្តទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព៕

អត្ថបទដែលជាប់ទាក់ទង