គិតត្រឹមល្ងាចថ្ងៃទី២៥កុម្ភៈ មានទីតាំងចំនួន៧៥ក្នុងរាជធានីភ្នំពេញ ត្រូវបិទទ្វារជាបណ្តោះអាសន្ន

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបិទទីតាំង ដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៥ទីតាំង នៅក្នុងរាជធានីភ្នំពេញ។

ទាក់ទិនបញ្ហានេះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤
ត្រូវចុះពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំង ៧៥កន្លែង ឲ្យបានតឺងរឹង ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់។

លោក ឃួង ស្រេង ឲ្យដឹងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលារាជធានីភ្នំពេញ។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំដល់អភិបាលខណ្ឌទំាង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ ជុំវិញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់។

លោកអភិបាល បន្តថា សមត្ថកិច្ចចម្រុះ ត្រូវប្រចាំការ យាមកាមនៅទីតំាង ដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-១៩, កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ និង គ្រប់គ្រងស្ថានភាពអ្នកជំងឺ ឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង