រដ្ឋបាលខេត្តព្រះសីហនុ ទទួលម៉ាស៥ម៉ឺនសន្លឹកពីសប្បុរសជន សម្រាប់ប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលម៉ាសចំនួន ៥០,០០០ម៉ាស ពីសប្បុរសជន រស់នៅ និងប្រកបអាជីវកម្ម ក្នុងខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភម៉ាស់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់ការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តទេសចរណ៍មួយនេះ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ម៉ាស ចំនួន ៥០,០០០សន្លឹក ដែលរដ្ឋបាលខេត្ត ទទួលបាននេះ ឧបត្ថម្ភពីកាស៊ីណូចំនួន ០៣ រួមមាន៖ GOBO EAST កាស៊ីណូ ម៉ាសចំនួន ២៥,០០០ម៉ាស, អាត្លង់ទិច កាស៊ីណូ ម៉ាសចំនួន ១២,៥០០ម៉ាស, យ៉ាប៉ កាស៊ីណូ ម៉ាសចំនួន ១២,៥០០ម៉ាស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង