នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នាំយកម៉ាស់ចែកជូនពលរដ្ឋ ក៏ដូចជាអ្នកបើកបរ ដែលមិនពាក់ម៉ាស់ការពារកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលចុះត្រួតពិនិត្យសណ្តាប់ធ្នាប់តាមដងផ្លូវ ត្រូវនាំយកម៉ាស់ទៅចែកជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនមានពាក់ម៉ាស់ ដើម្បីចូលរួមអនុវត្តន៍វិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមលើនេះ ក៏តម្រូវឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយត្ន័ ឲ្យបានគ្រប់ពេលវេលា ធ្វើយ៉ាងណាការពារកុំឲ្យឆ្លងមេរោគកូវីដ-១៩នេះ គឺទាំងសម្រាប់កងកម្លាំងខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សហគមន៍ទាំងមូលផង៕

អត្ថបទដែលជាប់ទាក់ទង