មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកម្មវិធីសែនព្រេន​​បួងសួងដល់វត្ថុស័ក្តសិទ្ធ ជាពិសេសបារមី​លោកយ៉ាយ ម៉ៅ ​ជួយបីបាច់ថែរក្សា និងជៀសផុតពីជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ អាជ្ញាធរថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងក្នុងខេត្តនេះ ​បាន​រៀបចំកម្មវិធីសែនព្រេន ដើម្បីបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ឬម្ចាស់ទឹកដី ដែលឃុំគ្រងថែរក្សារការពារ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសបារមីដ៏ស័ក្តសិទ្ធ លោកយ៉ាយ ម៉ៅ សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជារស់នៅខេត្តព្រះសីហនុ ឲ្យជៀសផុតពីជំងឺកូវីដ-១៩ ជាពិសេសសូមឲ្យមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរតាមផ្លូវលេខ៤ សូមឲ្យជួបតែសេចក្តីសុខសប្បាយគ្រប់ក្រុមគ្រួសារ។

ពិធីខាងលើនេះ ធ្វើឡើងនៅទីអាសនៈ លោកយាយម៉ៅ មានទីតាំងចំណុចចំណោតរ៉ារទេះភ្លើង ស្ថិតក្នុង​ក្រុងព្រះសីហនុ កាលពីមុនថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១​៕

អត្ថបទដែលជាប់ទាក់ទង