រថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម បើកមកបុកទម្លុះផ្ទះពលរដ្ឋ ទាំងកណ្តាលអាធ្រាត្រ នៅក្រោយវិទ្យាល័យហ៊ុនសែនមិត្តភាព ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋមូលដ្ឋាន បានប្រាប់ព័ត៌មានបឋមថា នៅយប់ម៉ោង ១២រំលងអធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម បានបើកមកបុកទម្លុះផ្ទះ ប្រជាពលរដ្ឋ មានទីតាំងនៅក្រោយសាលាវិទ្យាល័យហ៊ុនសែនមិត្តភាព(អូរ២)។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ ពុំទាន់បង្ហាញអត្តសញ្ញាណអ្នកបើកបរ និងមូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះទេ។ ជាងនេះទៀត ក៏មិនទាន់ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សរងរបួស ឬបែបណានៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង