កូនអើយកូនស្ងួនមាសម្តាយ ពេលណាកូនមករកម្តាយៗនឹកណាស់..!

“កូនអើយ កូនស្ងួនមាសម្តាយៗ នឹកណាស់..!កូនអើយកូនស្ងួនមាសម្តាយ ពេលណាកូនមករកម្តាយៗនឹកណាស់..”

✍ កូនអើយកាលម្តាយនៅពីក្មេង និងឪពុកឯងសែនវេទនា រកសុីចិញ្ចឹមកូនពុំងា ឥឡូវក្លាយជាមនុស្សឥតន័យ។

ចិត្តចង់រៀនសូត្រនូវធម៌អារ្យ រក្សាសីលប្រាំ សីលប្រាំបី ជាប់ចិត្តនឹងកូនស្ងួនពិសី រៀនធម៌វិន័យមិនចេះចាំ។

កម្មក្រាសខ្លាំងណាស់ដោយតណ្ហា មាតាបិតាប្រាថ្នាខ្លាំង ចង់បានភោគទ្រព្យដោយកម្លាំង ទុកគ្រាន់ចែកកេរកូនប្រុសស្រី។

ឱ្យកូនរៀនសូត្របានចេះដឹង មិនឱ្យល្ងិតល្ងង់ក្នុងលោកិយ៍ រៀបគូភរិយានិងស្វាមី តាមច្បាប់ប្រពៃណីពីបូរាណ។

សង្ឃឹមថាខ្លួនបានចាស់ទៅ រំពឹងទៅលើកូនកល្យាណ អាចនឹងមកជួយខ្លួនវិញបាន ក៏សំរាកប្រាណភ្លេចអាត្នា។

ចិត្តចង់រៀនសូត្រខ្លួនកាន់តែចាស់ កម្លាំងថយទើបបានតក់ស្លុតនឹងសង្ខា ចាប់ផ្តើមរៀនសូត្រនូវធម៌អារ្យ ឪ!រូបកាយាដួលដេកហើយ។

សង្ឃឹមទៅលើកូនប្រុសស្រី បានប្រពន្ឋប្តីធ្វើកន្តើយ គេខំរកសុីធ្វើព្រងើយ ឳស!ឪព្រះអើយគួរអនិច្ចា។

ឈឺចុបចាប់សព្វពេញរាងកាយ ធ្វើឱ្យទ្រូងម្តាយទុក្ខគ្រាំគ្រា មិនដឹងបានធម៌ណាមកភាវនា កាលពីនៅជាធ្វេសប្រហែស។

សង្ឃឹមអាចារ្យឱ្យពុទ្ធោ ត្រចៀកគ្រហឹមស្តាប់មិនច្បាស់ ខ្លួនឯងមិនយល់ពីធម៌ព្រះ ទោះជាឮច្បាស់ថាមិនត្រូវ។

មិនបានពត់កាយវាចារចិត្ត កាន់ធម៌សុចរិតទៅតាមផ្លូវ លោកគ្រូឳវាទប្រៀបប្រដៅ ឥឡូវជិតខ្លួននឹងមរណៈ។

ខ្ញុំសូមផ្តាំប្រុសស្រីចង់ចាំ ស្តាប់ឱ្យជាក់រោគាព្យាធិនិងមរណៈ វាមិនបញ្ជាក់សួរចិត្តយើងឡើយ។

រុករានទន្ទ្រានរាល់តែថ្ងៃ គួរខំកែខៃកុំព្រងើយ ធ្មេញបាក់សក់ស្កូវអស់ទៅហើយ ម្តេចឡើយនៅតែមិនដឹងខ្លួន។

ឱ្យខំធ្វើទានរក្សាសីល ភាវនាកុំខ្ជិលឱ្យមាំមួន
កុំធ្វើដូចខ្ញុំ ខ្ញុំខុសខ្លួន ដោយសារកូនស្ងួនទាំងប្រុសស្រី✍៕
ប្រភពfb៖ Chhay Lyna

អត្ថបទដែលជាប់ទាក់ទង