ក្រសួងទេសចរណ៍ ​បិទ​ក្លឹបហាត់ប្រាណទាំងអស់​នៅទូទាំងប្រទេស​ ​ដើម្បីទប់ស្កាត់​​មេរោគកូវីដ-១៩ ឆ្លងចូលសហគមន៍..

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ​ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានី-ខេត្ត ឡើងវិញជាបណ្តោះអាសន្ន។ សេចក្តីសម្រេច របស់ក្រសួងទេសចរណ៍ខាងលើនេះ ប្រយោជន៍ដើម្បីទប់ស្កាត់​ការចម្លងមេរោគកូវីដ-១៩ ឆ្លងចូលសហគមន៍..។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ព្រឹកថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៦នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។ ក្នុងចំណោមនេះ មានជនជាតិចិន ចំនួន ៥នាក់ រស់នៅខេត្តព្រះសីហនុ។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ​ចុះថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង