រដ្ឋបាលខេត្តព្រះសីហនុ ​ប្រកាស​ស្តីពីការបិទអាជីវកម្ម​តាមផ្សារទំនើប និងសណ្ឋាគារមួយចំនួនទៀត ​ក្នុងក្រុងព្រះសីហនុ ទប់ស្កាត់ការឆ្លងកូវីដក្នុងសហគមន៍

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាស​ស្តីពីការបិទអាជីវកម្មបណ្តោះអាសន្នតាមផ្សារទំនើប និងសណ្ឋាគារមួយចំនួនទៀត មានទីតាំងក្នុងក្រុងព្រះសីហនុ​ ក្រោយរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ពាក់ពន្ធ័​ទីតាំងទាំងនោះ ដើម្បីឲ្យក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលជាសេនាធិការជួរមុខរបស់រដ្ឋបាលខេត្តព្រះសីហនុ យកសំណាក របស់អ្នកជាប់ពាក់ព័ន្ធយកទៅធ្វើចត្តាឡីស័ក៕

អត្ថបទដែលជាប់ទាក់ទង