រថយន្តសេរីទំនើប Ford Raptor ​ពណ៌ខ្មៅ​មួយគ្រឿង ស្លាកលេខ​ កម្ពុជា​ CLMN9899 ​​ឆ្លងចរន្តឆេះផ្អើលអ្នកក្រុងភ្នំពេញ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ​មានរថយន្ត Ford Raptor សេរីទំនើប​ពណ៌ខ្មៅមួយគ្រឿង​ ស្លាកលេខ​ កម្ពុជា​ CLMN 9899 បានឆ្លងចរន្តអគ្គិសនីឆេះផ្អើល ប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ កាលពីវេលាម៉ោង ១៩ និង០០នាទីយប់​ថៃ្ង​សៅរ៍​ ទី២៧ ខែកុម្ភៈ​​ ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះសីហនុ​ ​សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ ររាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់រថយន្ត Ford Raptor ដែលត្រូវភ្លើងឆេះ​ខាងលើនេះ ឈ្មោះ ឈួ​ ប៊ុនរិទ្ធ​ ភេទប្រុស​ អាយុ​​៥១ឆ្នាំ​ ជន​ជាតិ​ខ្មែរ រស់នៅ​សង្កាត់វាលវង់​ ខណ្ឌ៧មករា​ មុខរបរគ្រូពេទ្យ​។ ហើយថា មូលហេតុបណ្តាលឲ្យមានភ្លើងឆេះ គឺឆ្លងចរន្តអគ្គិសនី​ ហើយខូចខាតគ្រឿងម៉ាស៊ីនរថយន្ត​ផ្នែកខាងមុខបន្តិចបន្តួច និងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

សមត្ថកិច្ចខណ្ឌដូនពេញបន្តថា ករណីឆេះរថយន្ត Ford Raptor សេរីទំនើបនេះ ត្រូវបាន​រថយន្តការិយា​ល័យពន្លត់​​អគ្គិភ័យ​ចំនួន ០២គ្រឿង​ ចេញរថយន្តជួយពន្លត់បានទាន់ពេលវេលា ដោយភ្លើងបានរលត់នៅវេលាម៉ោង ១៩ និង២០នាទីយប់ថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង