ក្មេងប្រុសម្នាក់ធ្លាក់ក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ បាត់ខ្លួនរកពុំទាន់ឃើញ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីម៉ោងជាង ២រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានក្មេងប្រុសម្នាក់ បានធ្លាក់ក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយរហូតមកដល់ម៉ោង ០៧យប់ថ្ងៃដដែលនេះ ក៏នៅតែមិនទាន់ស្វែងរកឃើញនៅឡើយទេ។

សមត្ថកិច្ចបន្តថា កុមាររងគ្រោះមានឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅជាមួយគ្រួសារ ក្នុងបន្ទប់ជួលក្បែររោងចក្រសាន់វ៉ា ស្ថិតក្នុងក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំណែកឪពុកឈ្មោះ វង្ស សុភណ្ឌ័ អាយុ៣៥ឆ្នាំ មុខរបរកម្មករ និងម្ដាយឈ្មោះ ស៊ីម អៀច អាយុ២៧ឆ្នាំ មុខរបរកម្មការីនី។

សាច់ញាតិកុមាររងគ្រោះ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងក្នុងពេលឪពុកម្ដាយ របស់កុមារងគ្រោះ នាំកូនប្រុស ទៅរាវលៀសក្នុងទឹក រួចពួកគាត់ឡើងមកហូបបាយលើគោក ពេលហូបបាយហើយចុះទៅវិញស្រាប់តែបាត់កូនតែម្ដង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង