រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី ២៤នាក់​ នៅខេត្តព្រះសីហនុ១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះថា​ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មីចំនួន​ ២៤នាក់​ និងមានករណីជាសះស្បេីយចំនួន​ ០១នាក់​។

ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំង ២៤នាក់ គឺមាន ១៧នាក់ រស់នៅខេត្តព្រះសីហនុ។ ក្នុងនោះមានជនជាតិចិន ចំនួន ១២នាក់ (ស្ត្រី០៦ និងបុរស០៦នាក់), ជនជាតិវៀតណាម ០៤នាក់ (ស្ត្រី០៤នាក់) និងជនជាតិខ្មែរម្នាក់(បុរស)។

សរុបអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានដល់ ៥២នាក់ (ប្រុស ២៧នាក់ និងស្រី ២៥នាក់)។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង