ពលរដ្ឋរស់ក្នុងបុរីប៉េងហួតច្បារអំពៅ កំពុងព្រួយបារម្ភពីសុខភាព ខណៈមន្ត្រីសុខាភិបាល រកឃើញចិនម្នាក់ឆ្លងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុក របស់លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមីនា  ឆ្នាំ២០២១ បានអះអាងថា មន្ត្រីជំនាញសុខាភិបាល បានរកឃើញបុរសជនជាតិចិនម្នាក់ រស់នៅក្នុងបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។

ផ្តើមពីបញ្ហានេះ លោក ហ៊ត គឹមនី​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរដនៅក្នុងបុរីប៉េងហួត ច្បារអំពៅ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានទាំងអស់គ្នា នូវវិធានការ ៣ការពារ និង ៣កុំ ប្រយោជន៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ៕

ប្រភព៖ CPC

អត្ថបទដែលជាប់ទាក់ទង