ចូលរួមប្រយ័ត្នទាំងអស់គ្នា ព្រោះអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មិនទាន់មានសញ្ញាថយចុះទេ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវ ហើយត្រូវក្រសួងសុខាភិបាល បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដូចបានរៀបរាប់នៅ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តទាំង១១ករណីនេះ។ សូមអញ្ជើញទៅធ្វើតេស្តសំណាក នៅតាមទីតាំងក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

ដោយឡែក សម្រាប់អ្នករស់ខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ក្នុងនោះដែរ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃ ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺ ដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង