សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី៤ ខែមីនានេះ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែផល្គុន ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញចាក់វ៉ាក់សាំងខាងលើនេះ ក៏មានមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត ក៏បានអញ្ជេីញមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកានេះផងដែរ។

វ៉ាក់សាំងឈ្មោះ​អាស្ត្រាហ្សេនីកា​ (AstraZeneca/SII) គឺជាវ៉ាក់សាំងជំនួយ របស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីតាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង