រដ្ឋបាលខេត្តព្រះសីហនុ ដាក់ផែនការផ្អាកការធ្វើដំណើរ​ចេញ-ចូលខេត្តនេះ ជាបណ្តោះអាសន្ន

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-​១៩ នៅខេត្តព្រះសីហនុ និងបានដាក់ផែនការផ្អាកការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន។

កិច្ចប្រជុំនេះ មានការចូលរួមលោកអភិបាលរងខេត្តព្រះសីហនុ, ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានា នៃរដ្ឋបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង