រដ្ឋបាលស្រុកព្រៃនប់ រឹតបន្តឹងពលរដ្ឋធ្វើដំណើរចល័តឆ្លងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯភាពស្រុកព្រៃនប់ បានពង្រាយកម្លាំងចុះតាមគោលដៅឆ្លងកាត់នានា ដើម្បីត្រួតពិនិត្យច្រកចេញចូលខេត្តព្រះសីហនុ នៅតាមគោលដៅផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចំណុចត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកំពត។

ចំពោះការងារត្រួតពិនិត្យ មានដូចខាងក្រោម៖

១- ចំពោះរថយន្តដឹកទំនិញ អនុញ្ញាតឲ្យចេញចូលធម្មតា ប៉ុន្តែត្រូវជិះតែគ្នា ០២នាក់ និង ធ្វើការវាស់កម្តៅ។

២- ចំពោះកម្មករ ឲ្យចេញចូលធម្មតា តែត្រូវត្រួតពិនិត្យឯកសារឆ្លងកាត់ និងវាស់កម្តៅ។

៣- ចំពោះអ្នកជម្ងឺ ដែលត្រូវឆ្លងកាត់ទៅពិនិត្យ និងព្យាបាលជម្ងឺនៅខេត្តកំពត ត្រូវពិនិត្យលើលិខិតបញ្ជាក់ របស់ពេទ្យ និងរាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីរាយការណ៍បន្តទៅ មន្ទីរសុខាភិបាល ដើម្បីពិនិត្យលើលិខិតបទដ្ឋាននោះ។

៤- រាល់ការអនុញាត ឲ្យឆ្លងកាត់ គឺសម្រេចពី លោកអភិបាលស្រុកព្រៃនប់ ម្នាក់គត់ ដែលជាប្រធានគណ:បញ្ជាការឯកភាព៕

អត្ថបទដែលជាប់ទាក់ទង