​រដ្ឋបាលខេត្តព្រះសីហនុ ​អំពាវនាវដល់​ប្រជាពលរដ្ឋ​​មានអាយុ ចាប់ពី​៦០ឆ្នាំឡើងទៅ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ​រដ្ឋបាលខេត្តព្រះសីហនុ ​អំពាវនាវដល់​ប្រជាពលរដ្ឋរស់នៅ​ខេត្តព្រះសីហនុ​ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ត្រូវទាក់ទងចុះឈ្មោះ ដើម្បីទទួលបាន នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទប់ស្កាត់ការឆ្លងជំងឺរាតត្បាតផ្លូវដង្ហើមមួយនេះ ឆ្លងចូលសហគមន៍។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានជម្រាបជូនទៅប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ត្រូវទៅទទួលវ៉ាក់សាំង​ការពារកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ​(មន្ទីរពេទ្យចំការចេក) និងមន្ទីរពេទ្យបង្អែកមួយចំនួនទៀត នៅតាមស្រុកប្រតិបត្តិនីមួយៗ ដែលនៅជិតផ្ទះ របស់លោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​៕

អត្ថបទដែលជាប់ទាក់ទង