កម្មករជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារកំពុងសាងសង់ជាន់ទី០៧ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ក្នុងក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ នេះ មានកម្មករជនជាតិចិនម្នាក់ ផ្នែកតទឹក បានធ្លាក់ពីលើអគារជាន់ទី០៧ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា សាកសពជនរងគ្រោះ មានឈ្មោះ WANG SHUANGJiN ភេទប្រុស​ ជនជាតិចិន​ ឆ្នាំកំណើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧០។

បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង