​ផ្អាកដំណើរការរមណីយ៍ដ្ឋានពាមក្រសោប នៅខេត្តកោះកុង ជាបណ្តោះអាសន្នសិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ខេត្តកោះកុង៖ រដ្ឋបាលឃុំពាមក្រសោប សម្រេច​ផ្អាកដំណើរការរមណីយ៍ដ្ឋានពាមក្រសោបជាបណ្តោះអាសន្នសិន ដើម្បីការពារការីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

​យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលឃុំពាមក្រសោប​ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២១ បានបញ្ជាក់ថា ចំពោះការបិទផ្អាកលែងទទួលភ្ញៀវ នៅរមណីយ៍ដ្ឋាន ពាមក្រសោប ជាបណ្តោះអាសន្ននេះ ប្រយោជន៍ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍។ ដូច្នេះ រដ្ឋបាលឃុំពាមក្រសោប សម្រេចបិទផ្អាក​ការលក់សំបុត្រចូលលេងកម្សាន្ត ក្នុងស្ថានភាពកូវីដ-១៩ ដែលកំពុងតានស្ថានភាពតានតឹង។ ហើយថា ការបិទផ្អាកមិនទទួលភ្អៀវនេះ ធ្វើឡើងតាមការស្នើសុំ របស់​សហគមន៍។

​ចេញសេចក្តីជូនដំណឹងដដែលនេះ អាជ្ញាធរស្រុកមណ្ឌលសីមា និងឃុំពាមក្រសោប ពុំអនុញ្ញត្តឲ្យមានការជួបជុំ ទទួលទានអាហារនៅតាមខ្ចុះ ឬកន្លែងផ្សេងៗ ស្ថិតក្នុងតំបន់រមណីយ៍ដ្ឋានពាមក្រសោបទៀតឡើយ គឺចាប់ពីថ្ងៃ​ទី០៦ ខែមីនា ឆ្នាំ២០២១​នេះតទៅ រហូតដល់សភាពការណ៍កូវីដ-១៩ បានធូរស្បើយ ទើបរដ្ឋបាលឃុំពាមក្រសោប នឹងជូនដំណឹងពីការបិទផ្អាកដំណើរការនៅរមណីយ៍ដ្ឋានពាមក្រសោបនេះជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង