ថ្ងៃចន្ទនេះ ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២៤នាក់ទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៤នាក់ទៀត។ ហើយថា អ្នកជំងឺទាំង ២៤នាក់នេះ គឺជាករណីឆ្លងសហគមន៍ទាំងអស់ ក្នុងនោះរួមមាន៖

– រាជធានីភំ្នពេញ = ១២នាក់
– ខេត្តព្រះសីហនុ = ០៧នាក់
– ខេត្តកណ្ដាល = ០៣នាក់
– ខេត្តកំពង់ធំ = ០១នាក់
– ខេត្តកំពង់ចាម = ០១នាក់

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០១១នាក់។ អ្នកជាសះស្បើយចំនួន ៥១៧នាក់ និង
អ្នកកំពុងព្យាបាល មានចំនួន ៤៩៣នាក់។

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង