ព្រឹកមិញនេះ បុរសម្នាក់​​បាន​ចាក់សាំងដុតខ្លួនធ្វើអត្តឃាត​ នៅ​រង្វង់មូលសួនច្បារវាលរេញ ​​ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សមកត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោងប្រមាណ ០៧ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២១នេះ ​បុរសម្នាក់ បានធ្វើអត្តឃាត ដោយចាក់សាំងដុតខ្លួនឯង​ នៅចំណុចរង្វង់មូលសួនច្បារវាលរេញ ​​ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យ៉ាងនេះក្តី ​​សមត្ថកិច្ច​នៅមិនទាន់ស្គាល់អត្តសញ្ញាណ​បុរសរងគ្រោះរូបនេះនៅឡើយទេ។ ​ហើយ​ក៏ត្រូវបានបញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅក្លីនិកឯកជន នាទីប្រជុំជនផ្សារវាលរេញ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង