​ឧកញ៉ា ទៀ វិចិត្រ បន្តនាំយក​ម្ហូបអាហារ​និងភេសជ្ជៈ​ ឧបត្ថម្ភជូនក្រុមការងារ​​ប្រចាំការ នៅ​មណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី​ដ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា(G.T.V.C,Speed Boat Cambodia) និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ ២០២១នេះ បានបន្ដដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ ម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខ យកទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបមានចំនួនជាង​១០០០នាក់។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការនាំយកគ្រឿងឧបភោគបរិភោគ យកទៅផ្តល់ជូន ​ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ​ក្នុងក្រុងព្រះសីហនុ នាឱកាសនេះ គឺជាលើកទី២ហើយៗ ​លើកទី១ បានផ្តល់ជូនកាលពីថ្ងៃទី០៧ ខែមីនាម្សិលមិញ។

ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុក សកម្មភាពនៃការចូលរួមចែករំលែក របស់​លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារទាំងអស់ ថាពិតជាបានឆ្លុះបញ្ចាំង​ពីទឹកចិត្តសប្បុរស សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមពលរដ្ឋមានឈាមជ័រខ្មែរតែមួយ ជាពិសេសបានជម្រុញ និងលើកទឹកចិត្តដល់​ក្រុមការងារ ដែលប្រចាំការនៅតាមគោលដៅទាំងអស់
ខិតខំបំពេញ​ភារកិច្ចការងារ ឲ្យទទួលលទ្ធផលវិជ្ជមានល្អប្រសើរ​ទៀត នៅថ្ងៃបន្តបន្ទាប់ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង