បុរសគ្រូបង្ហាត់ម៉ាស្សាម្នាក់ ធ្វើការនៅសណ្ឋាគារសុីនយីនថៃ ក្រុងខេត្ត​ព្រះសីហនុ​ រកឃើញវិជ្ជមានជំងឺកូវីដ-១៩..

ខេត្ត្តកំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បានជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ ឲ្យបានជ្រាបថា​ មានករណីវិជ្ជមានមេរោគកូវីដ-១៩ ទៅលេីបុរសម្នាក់ឈ្មោះ មុី សុីថាន អាយុ២៧ឆ្នាំ ជាគ្រូបង្ហាត់ម៉ាស្សា នៅសណ្ឋាគារសុីនយីនថៃ មានទីតាំងនៅចំណុចកែងផ្លូវ (LV) ស្ថិតក្នុងក្រុងខេត្ត​ព្រះសីហនុ​ ដែលបាន​ធ្វើដំណើរចេញពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ហើយបានទៅដល់ខេត្តកំពង់​ចាម​ នៅថ្ងៃទី​៤​ ខែ​មីនា​២០២១។

ដូចបានជម្រាបជូននេះ ចំពោះអ្នកពាក់ពន្ធ័ជាមួយបុរសខាងលើ រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់វិធានការ នាំយកសំណាកអ្មកពាក់ព័ន្ធធ្វើតេស្ត និងធ្វើចត្តាឡីសក័ ព្រមទាំងបន្តស្រាវជ្រាវរកអ្នកពាក់ពន្ធ័ ផ្ទាល់ ឬប្រយោល ដើម្បីអនុវត្តន៍វិធានការសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង