សារពិសេសបន្ទាន់របស់សម្ដេច ហ៊ុន សែន ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤៩នាក់ទៀត នៅល្ងាចថ្ងៃចន្ទនេះ..

រាជធានីភ្នំពេញ៖ សារពិសេសបន្ទាន់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅព្រលប់ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១ថា ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើង ពិតជាមិនធម្មតា ព្រោះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ថ្មីរហូតដល់ ៤៩នាក់។

សម្តេចប្រមុខដឹកនាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បើមិនចាំបាច់សូមកុំចាកចេញពីផ្ទះ និងកុំប្រមូលផ្តុំគ្នាមានមនុស្សច្រើននោះទេ..។ល។

ខាងក្រោមនេះជាសារ​សំខាន់ៗ របស់សម្តេចតេជោ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១៖

១. ផ្អាកដំណើរការស្ថាប័ននីតិបញ្ញត្តិ ដោយមានមនុស្សប្រចាំការធ្វើការតិចតួច(១០%ធ្វើការ)

២. ស្នើកាត់បន្ថយបុគ្គលិក ឬផ្លាស់ប្តូវេនធ្វើការក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយការកកកុញ

៣. បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ

៤. ស្នើព្រឹទ្ធសភាពន្លឿនការពិនិត្យ និងដាក់ឱ្យប្រើប្រាស់ច្បាប់គ្រប់គ្រងកូវីដ១៩

៥. ស្នើឱ្យផ្អាកការជួបជុំដែលមិនចាំបាច់ ឬពន្យាពេលក្នុងការធ្វើ

៦. ខេត្តព្រះសីហនុបង្កើនការរឹតត្បិត ការចេញចូលរបស់មនុស្ស

៧. ស្ថាប័នកងកម្លាំង និងបុគ្គលិកពេទ្យ គឺនៅតែបន្តប្រតិបត្តិការ

៨. មិនទាន់តម្រូវឱ្យមានការបិទ ឬផ្អាកដំណើរការរោងចក្រ ផ្សារ និងអាជីវកម្មផ្សេងៗ តែត្រូវឱ្យមានការអនុវត្តវិធានអនាម័យឱ្យបានហ្មត់ចត់

៩. ស្នើបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង