អ្នកចម្រៀងល្បីឈ្មោះ សុគន្ធ និសា ​ផ្ញើសារតាមហ្វេសប៊ុកថា សុខភាពនាងនៅធម្មតា ប៉ុន្តែនឹងធ្វើតេស្តរកមេរោគកូវីដ-១៩..

រាជធានីភ្នំពេញ៖ សិល្បៈការិនីចម្រៀងល្បីឈ្មោះ របស់ផលិតកម្មហង្សមាសម្នាក់ គឺអ្នកនាង សុគន្ធ និសា បានផ្ញើសារនៅតាមបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ​២០២១នេះថា សុខភាពរបស់នា នៅពេលនេះ គឺមិនទាន់មានអ្វីប្រែប្រួលគួរឲ្យសង្ស័យនោះទេ ទាក់ទងនឹងជំងឺកូវីដ-១៩។ យ៉ាងនេះក្តី សុគន្ធ និសា និយាយថា នឹងទៅធ្វើតេស្តសំណាក ដើម្បីពិនិត្យមេរោគកូវីដ-១៩ នៅថ្ងៃខាងមុខ ប្រសិនបើខុសភាព​របស់គាត់មានបញ្ហា ឬក៏អ្នកដែលបានជួបគាត់ដោយផ្ទាល់ ឬប្រយោលក្តី ក្រោយពួកគាត់ធ្វើតេស្តសំណាក ហើយរកឃើញវិជ្ជមានជំងឺកូវីដ-១៩នោះ។

ខាងក្រោមនេះ ជាសារ​របស់​អ្នកនាង ​គុន្ធ និសា៖ “ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រេីន​សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ​ ​កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញា ដែលមាន​កេីតកូវីដ-19​ ដែរ។ ប៉ុន្ដែ​ជំងឺនេះ វាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ហើយចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​​តៗ​គ្នា​ បេីយ៉ាងណាៗខ្ញុំនឹងទាក់ទង ដេីម្បីតេសអោយប្រាកដ​​។​ ពេលដែលដឹងព័ត៌មាន​យប់មិញនេះ ខាងផ្ទះខ្ញុំនេះ ក៏បាន​ហាមខ្លួនឯង និងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយទេ។ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​​ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ពីរអាទិត្យហើយ​​។​ សូមទោសបងប្អូន ដែលខ្ញុំមិនបានតប​សារ​ផងណា​ ហេីយសូមជូនពរនិមល និងក្រុមគ្រួសារ អោយឆាប់ជា​សះស្បើយពីជំងឺ។ ចំណែក ខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ទេ ល្ងាចនេះ ខ្ញុំនឹងចាំតំណឹងពីគេដែរ​ បេីអ្នកដែលខ្ញុំបានជួបដោយប្រយោល មានវិជ្ជមានមេរោគកូវីដ-១៩​ ខ្ញុំនឹង​ធ្វេីតេស​។​ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​​។ ហើយថា (រឿងហេតុមានជាស្រេច​ បេីវាត្រូវកេីត​ វានឹងកេីត​ គ្មានអ្នកណាអាចហាមឃាត់បានឡេីយ​ បេីគេអោយហេីយទទួលវា​ទៅ​)​។ អរគុណច្រេីនបងប្អូនដែលបារម្ភចំពោះសុខភាពខ្ញុំ។ តែយ៉ាងណាៗ​ ខ្ញុំនឹងផ្តល់ព័ត៌មាន ជូនបងប្អូនជាបន្តទៀតនៅពេក្រោយ”៕ ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង