​ជនជាតិចិន​ធ្វើសម្មភាពប្លន់​ កក្រើកក្រុងព្រះសីហនុទៀតហើយ សមត្ថកិច្ចចាប់​ខ្លួនជនសង្ស័យ​៤នាក់​

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា កម្លាំងនគរបាលជំនាញ បានចុះបង្ក្រាប និងចាប់ខ្លួនជនជាតិចិន ចំនួន​០៤នាក់ ដែលបានធ្វើសកម្មភាពប្លន់ ទៅលើជនជាតិចិនដូចគ្នា ក្រោយជនល្មើសទាំងនេះ បានធ្វើសកម្មភាព​កាលពីល្ងាចថ្ងៃទី​០៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ហើយថា តិបត្តិការ​ខាងលើនេះ បានធ្វើឡើងនៅម៉ោងជាង ០៨យប់ថ្ងៃដដែល ក្នុងអំឡិង​ពេលក្រុមជនល្មើសទាំង ០៤នាក់នេះ ក្រោយធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួន តាមផ្លូវចំណោតរ៉ា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

​របាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បង្ហាញថា ជនសង្ស័យក្នុងអំពើប្លន់ទាំង ០៤នាក់ខាងលើនេះ មានឈ្មោះ​៖

១- ឈ្មោះ CUI YINZHE ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូ តុងយៀន លិខិតឆ្លងដែន​លេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ​។

២- ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ​៣៩ឆ្នាំ ជនជាតិចិន មុខរបរ កម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៣- ឈ្មោះ LI JINGWEN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

៤- ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះទី១ មានឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ​។ ជនរងគ្រោះរូបនេះ បានបាត់លុយចំនួន ៣,៤០០$ (បីពាន់បួនរយដុល្លារអាមេរិក) ហើយរងគ្រោះ បានរងរបួស​ដាច់រលាត់កែងដៃទាំងសងខាង ,រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង​។

រីឯ​ជនរងគ្រោះទី២ មានឈ្មោះ MIN SHUAI ភេទប្រុស អាយុ​៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះវត្ថុតាងចាប់យកបានពីជនរសង្ស័យមានដូចជា៖

– ទូរស័ព្ទដៃ ០៤គ្រឿង (IPHONE 12Pro MAX ០១គ្រឿង​, ម៉ាក HUAWEI ០១គ្រឿង​, ម៉ាក Redmi ០១គ្រឿង​, ម៉ាក VIVO ០១គ្រឿង)​។

– រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108​។

​បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់​៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង