អ្នកនាងឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស និយាយថា សុខភាពនាងមិនទាន់មានអ្វីប្រែប្រួលទេ និងកំពុងបន្តតាមដាន..

រាជធានីភ្នំពេញ៖ អ្នកនាងឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស ផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះថា សុខភាពរបស់នាងនៅល្អប្រសើរទេ ពោលគឺមិនទាន់មានអ្វីប្រែប្រួលឡើយ។ ហើយអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានថ្លែងអំណរគុណដល់ អ្នកគាំទ្រ របស់នាងផងដែរ ដែលបានព្រួយបារម្ភអំពីសុខភាព របស់នាង។

ខាងក្រោមនេះ ជាសាររបស់អ្នកនាង ឱក សុគន្ធកញ្ញា ផ្ញើតាមហ្វេសប៊ុកផ្ទាល់ខ្លួន៖ “រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា​!
នាងខ្ញុំ ឱក សុគន្ធកញ្ញា អរគុណខ្លាំងណាស់ សម្រាប់ការយកចិត្តទុកដាក់ និងការព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ​។ នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ នាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ​។
ប៉ុន្តែនាងខ្ញុំ ក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា..។

ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណ សម្រាប់ការស្រលាញ់ និងការព្រួយបារម្ ភរបស់បងប្អូនទាំងអស់គ្នា ដែលបានផ្ញើ​សារមកសួរសុខទុក្ខជាច្រើន ដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា..”៕

អត្ថបទដែលជាប់ទាក់ទង