លោក ណុប បាយ៉ារិទ្ធ តារាចម្រៀង​​​ប្រចាំផលិតកម្មហង្សមាស ​ឆ្លងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ មុននេះបន្តិច លោកណុប បាយ៉ារិទ្ធ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស បានទទួលលទ្ធផលធ្វើតេសសំណាក គឺមានវិជ្ជមានកូវីដ-១៩ហើយ ដែលផ្តល់ដោយមន្ត្រីសុខាភិបាល។ បច្ចុប្បន្ន លោក បាយ៉ារិទ្ធ បានរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួលទៅទីកន្លែងព្យាបាល។

ផ្តើមពីបញ្ហានេះ ​សូមអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលក្តី ត្រូវប្រញាប់ទៅធ្វើតេស្ត​ឲ្យបានទាំងអស់គ្នា។

ចំពោះករណីនេះ លោក ណុប ប៉ាយ៉ារិទ្ធ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោកមានខ្លឹមសារដូច្នេះ៖ ”
មុននេះបន្តិច ខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ-១៩។ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល..​។ ខ្ញុំសូមអរគុណ ចំពោះការព្រួយបារម្ភរបស់បងប្អូន ហើយថាករណីនេះ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះ ដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន។ ខ្ញុំមិនតក់ស្លុត និងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលមេរោគនេះឡើយ។ ដូច្នេះ គឺមានតែពាក្យរំលឹកប្រាប់ខ្លួនឯង គឺត្រូវរឹងមាំ និងតស៊ូ..៕

អត្ថបទដែលជាប់ទាក់ទង