មន្ត្រីសុខាភិបាល រក​ឃើញពលរដ្ឋរស់នៅស្រុកល្វាឯម៩នាក់ ​ឆ្លងជំងឺកូវីដ​-១៩

ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បានបង្ហោះសារតាមបណ្តាញសង្គមហ្វេ​ស​ប៊ុ​ក​ នៅ​យប់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ២០២១​នេះ​ថា រូបលោក​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ចុះត្រួតពិនិត្យ​ករណី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ល្វាឯម ចំនួន​០៩​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រោយ​ចេញលទ្ធផល​តេស្ត​សំណាក ពីវិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា​មានវិជ្ជមានជំងឺ​កូ​វី​ដ​-១៩។

លោក​បន្តថា ករណីនេះ មន្ត្រីជំនាញ ក៏កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​បន្ទាន់ និង​កំណត់​មុខសញ្ញា ស្វែងរក​អ្នក​ពាក់ព័ន្ធ ដោយ​ផ្ទាល់ ក៏ដូចជាប្រយោល ជាមួយ​អ្នកឆ្លងជំងឺ​កូ​វី​ដ​-១៩ទាំង ០៩នាក់នោះ ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ស្ថិត​នៅ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល។

ដោយឡែក ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​០៩​នាក់ខាងលើ លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដឹកយក​មក​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅរួច​ហើយ។

ផ្តើមពីបញ្ហានេះ លោក គង់ សោ​ភ័​ណ្ឌ បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ជា​បណ្តោះអាសន្ន ក្នុងភូមិ​វាល​ធំ ស្ថិតក្នុងឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង