រកឃើញស្ត្រីម្នាក់ឈ្មោះ ស៊ីនឿត ចេញពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាប មានវិជ្ជមានកូវីដ-១៩

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៍មានថា រកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត មានវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ស្ត្រីរូបនេះជាបុគ្គលិកសណ្ឋាគារជិនយិនថៃ នៅក្រុង-ខេត្តព្រះសីហនុ ធ្វើដំណើរមកសៀមរាប (ឆ្លងកាត់ភ្នំពេញ) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។

ចំពោះករណីនេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធហើយមានអាការសង្ស័យ សូមអញ្ជើញទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង