រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើឲ្យពលរដ្ឋផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ទាំងអស់នៅតាមក្រុង-ស្រុកទាំង៧ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​ជម្រាបទៅលោកអភិបាលក្រុង និងស្រុកទាំង៧ នៅមូលដ្ឋាននេះ ​ឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយយោងតាមស្ថានភាពចាំបាច់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍។

លិខិតចុះថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ ចុះហត្ថលេខាដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូន លោកអភិបាលក្រុង-ស្រុកទាំង៧ ​ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ កំពុងរីករាលដាល ក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ សូមលោកអភិបាលក្រុង-ស្រុកទាំង៧ ត្រូវចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ខាងក្រោមនេះ ជាសារលិខិត របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង