ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលលាក់ថ្នាំញៀនក្នុងកញ្ចប់អាហារ នាំយកទៅឲ្យជនជាតិចិនដូចគ្នា កំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា រសៀលថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២១​នេះ កម្លាំងជំនាញ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលលាក់ថ្នាំញៀនក្នុងកញ្ចប់អាហារ បម្រុងយកទៅឲ្យជនជាតិចិនដូចគ្នា កំពុងធ្វើចត្តាឡីសក័ នៅសណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ៣​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង