សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនស្ត្រីខ្មែរ២នាក់ ដែលយកមី​កំប៉ុង​លួចបង្កប់ថ្នាំញៀន ទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជួរមុខ ដែលយាមការពារនៅគោលដៅ ធ្វើចត្តាឡីស័ក បានឃាត់ខ្លួនស្ត្រីជនជាតិខ្មែរ ចំនួន០២នាក់ ដែលនាំយកមី​កំប៉ុង​ លួចបង្កប់សារធាតុញៀន ទៅឲ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក នៅអគារបុគ្គលិកស្នាក់នៅ ឆាង ឆឹង ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្ត្រីទាំង០២នាក់ ត្រូវបាននាំយកទៅសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង