បុរសជនជាតិចិនម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើអគារធ្វើចត្តាឡីស័ក នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ វានឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីធ្លាក់ពីលើអគារធ្វើចត្តាឡីស័ក ក្នុងក្រុងព្រះសីហនុ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ០៩ និង២០នាទី យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុច មណ្ឌលចត្តាឡីស័កទី៧ នៃសណ្ឋាគារ និងកាស៊ីណូ Goddess Liberty ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

យ៉ាងនេះក្តី សមត្ថកិច្ចនគរបាល នៅមិនទាន់ឲ្យដឹងពីមូលហេតុនាំឲ្យបុរសជនជាតិខាងលើធ្លាក់ ពីលើអគារ ធ្វើចត្តាឡីស័កខាងលើនេះ នៅឡើយទេ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច និងមន្ត្រីសុខាភិបាល វេចខ្ចប់ដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច័យ។

សមត្ថកិច្ច បញ្ជាក់ថា សពបុរសរងគ្រោះជនជាតិចិនខាងលើនេះ ឈ្មោះ Kang Yong Jian អាយុ ៥៨ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង