ខ្លឹមសារសំឡេងសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី១០ មីនា..

រាជធានីភ្នំពេញ៖ សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីននាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១៖

១- បញ្ជាឱ្យយកសណ្ឋាគារ ០២ទៀតដែលមានចំនួន ២០០បន្ទប់ ឬលើសពីនេះ ដើម្បីដាក់អ្នកជម្ងឺកូវីដ-១៩

២- ស្នើឱ្យមានការបញ្ចេញគ្រូពេទ្យពីកងទ័ព ៣០០នាក់ មកជួយគ្រូពេទ្យស៊ីវិល

៣- ពេទ្យ ០២កន្លែង នៅក្នុងទីក្រុងភ្នំពេញ ត្រូវប្រគល់ឱ្យកងទ័ពគ្រប់គ្រងតែម្តង ដោយប្រើប្រាស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព ក្រោមការដឹកនាំ របស់មេបញ្ជាការកងទ័ពជើងគោក

៤- ស្នើឱ្យក្រសួងសុខាភិបាលរៀបចំបំពាក់សម្ភារៈសុខាភិបាល ដល់គ្រូពេទ្យកងទ័ព

៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំរបបឧបត្ថម្ភបន្ថែមពីលើបៀវត្ស ជូនដល់គ្រូពេទ្យកងទ័ព ដូចអ្វីដែលគ្រូពេទ្យស៊ីវិលទទួលបាន៕

អត្ថបទដែលជាប់ទាក់ទង