លោកឧកញ៉ា ទៀ វិចិត្រ ចំណាយថវិកាជួយជួសជុលផ្លូវលំ១៣ខ្សែ ជូនប្រជាពលរដ្ឋឃុំជើងគោ ប្រើប្រាស់ឲ្យមានភាពងាយស្រួល..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងភរិយា ហេង គីមជី បានចំណាយថវិកាជួយឧបត្ថម្ភ សម្រាប់ជួសជុលផ្លូវលំចំនួន ១៣ខ្សែ និងមានប្រវែងជាង ០៤គីឡូម៉ែត្រ ជូនពលរដ្ឋតាមភូមិនានា ក្នុងមូលដ្ឋានឃុំជើងគោ ប្រើប្រាស់ឲ្យបានងាយស្រួលជាងពេលបច្វុប្បន្ន ក្រោយផ្លូវលំទាំងនោះ បានខូចខាតនាពេលកន្លងមក។

ចំណែក អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ រស់នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រាប់ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ផ្លូវលំទាំង ១៣ខ្សែ ជូនប្រជាពលរដ្ឋ រស់ក្នុងមូលដ្ឋានឃុំជើងគោ ប្រើប្រាស់នាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង